Jump to content

ហូសាណា

ពីវិគីភីឌា

ហូសាណា (អង់គ្លេស: Hosanna, pronounce: /hˈzænə/) មានន័យថា សូមសង្គ្រោះឥឡូវ សូមជួយឥឡូវ ឬសូមព្រះអង្គសង្គ្រោះយើងខ្ញុំឥឡូវនេះ។ ពាក្យនេះបានក្លាយជាពាក្យសាទរមួយដែលគេតែងតែប្រើជាធម្មតា ហើយក្រោយមកទៀតត្រូវបានគេប្រើក្នុងន័យថា សូមឲ្យមានសេចក្ដីសុខ និងភាពរុងរឿង។

ដើមកំណើតពាក្យ

[កែប្រែ]

ពាក្យហូសាណា (ភាសាឡាតាំង osanna, ភាសាក្រិក ὡσαννά, hōsanná) មកពីភាសាហេព្រើរ הושיעה־נא, הושיעה נא hôshia-nā’ ពាក្យកាត់ hôšî‘â-nā’ មកពីភាសាអើរ៉ាម אושענא ('ōsha‘nā) មានន័យថា "សង្គ្រោះ ស្រោចស្រង់ ព្រះសង្គ្រោះ"[] នៅក្នុងព្រះគម្ពីរភាសាហេព្រើរ ពាក្យនេះត្រូវបានប្រើតែក្នុងខមួយចំនួន ក្នុងន័យថា "ជួយ" ឬ "សូមសង្គ្រោះយើងខ្ញុំុំ" (ទំនុកតម្កើង ១១៨:២៥)

ពាក្យហូសាណាត្រូវបានប្រើនៅក្នុងខជាច្រើនក្នុងព្រះគម្ពីរសញ្ញាថ្មី ដូចជា "​ហូសាណា! សូមមានព្រះពរដល់ព្រះអង្គដែល​យាង​មក​ក្នុង​ព្រះ​នាម​របស់​ព្រះជាម្ចាស់" (ម៉ាកូស ១១:៩) "ហូសាណា នៅស្ថានដ៏ខ្ពស់​បំផុត" (ម៉ាកូស ១១:១០); "ហូសាណាដល់​បុត្រ​ដាវីឌ" (ម៉ាថាយ ២១:៩)។ នៅក្នុងការបកប្រែចាស់ "សូមជួយសង្គ្រោះឥឡូវ!",[] (ទំនុកតម្កើង ១១៨:២៥)[]

[][]

សាសនាគ្រីស្ទ

[កែប្រែ]

"ហូសាណា" គឺជាសម្រែកសរសើរ ឬសម្រែកនៃការពេញចិត្ត ដែលត្រូវបានគេស្រែកឡើងក្នុងការទទួលស្គាល់ភាពជាព្រះមែស៊ីរបស់ព្រះយេស៊ូវ នៅពេលយាងចូលក្នុងក្រុមយេរូសាឡឹមប្រកបដោយជ័យជម្នះ "​ហូសាណា! សូមមានព្រះពរដល់ព្រះអង្គដែល​យាង​មក​ក្នុង​ព្រះ​នាម​របស់​ព្រះជាម្ចាស់!"[] គ្រីស្ទានក៏ប្រើពាក្យនេះក្នុងការសរសើរតម្កើងដែរ។

[][][][១០]

ឯកសារយោង

[កែប្រែ]
  1. Oxford English Dictionary and Bauer lexicon
  2. See ArtScroll Siddur, p. 727.
  3. See the articles Thayer, J. H. (1902). "Hosanna". In James Hastings (ed.). A Dictionary of the Bible. {{cite encyclopedia}}: Cite has empty unknown parameters: |month= and |coauthors= (help) and more especially Cheyne, T. K. "Hosanna". In Cheyne and Black (ed.). Encyclopedia Biblica. {{cite encyclopedia}}: Cite has empty unknown parameters: |month= and |coauthors= (help)
  4. Friberg Lexicon
  5. See ArtScroll Siddur, p. 726; so also in Syrian usage.
  6. ទំព័រគំរូ:Bibleref; ទំព័រគំរូ:Bibleref; ទំព័រគំរូ:Bibleref.
  7. The Moravian Hymn Book with Services (authorized for use in the British Province of the Moravian Church), 1960
  8.  Frank Lloyd Wright: The Fellowship. Retrieved on December 21, 2011. ពេល 17:20.
  9. Prashant Singh (20 January 2012). "AR Rahman reacts to Hosanna controversy". Hindustan Times. http://www.hindustantimes.com/Entertainment/Music/AR-Rahman-reacts-to-Hosanna-controversy/Article1-799668.aspx។ បានយកមក 20 January 2012. 
  10. Vimeo clip, https://vimeo.com/12377558