ទ្រីកវ៉េ លី
ទ្រីកវ៉េ លី | |
---|---|
Trygve Lie in 1938 | |
Secretary-General of the United Nations | |
ក្នុងការិយាល័យ 2 February 1946 – 25 September 1963 | |
មុន | Gladwyn Jebb (acting) |
បន្ទាប់ | Dag Hammarskjöld |
Minister of Foreign Affairs | |
ក្នុងការិយាល័យ 19 November 1940 – 2 February 1946 | |
នាយករដ្ឋមន្ត្រី | Johan Nygaardsvold Einar Gerhardsen |
មុន | Halvdan Koht |
បន្ទាប់ | Halvard Lange |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | Trygve Halvdan Lie 16 កក្កដា 1896 Kristiania, Sweden–Norway (now Oslo, Norway) |
ស្លាប់ | 30 ធ្នូ 1968 Geilo, Buskerud, Norway | (អាយុ 72 ឆ្នាំ)
សញ្ជាតិ | Norwegian |
គណបក្សនយោបាយ | Labour |
ពន្ធភាព | Hjørdis Jørgensen (m. 1921 – 1960) |
កូន | 3 |
ហត្ថលេខា |
ទ្រីកវ៉េ ហាល់្វដាន លី ( ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៨៩៦ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៦៨) គឺជាអ្នកនយោបាយន័រវេស អ្នកដឹកនាំការងារ មន្ត្រីរដ្ឋាភិបាល និងជាអ្នកនិពន្ធ។ លោកបានបម្រើការជារដ្ឋមន្ត្រីការបរទេសន័រវេសក្នុងអំឡុងពេលឆ្នាំដ៏សំខាន់នៃរដ្ឋាភិបាលន័រវេសដែលកំពុងនិរទេសខ្លួន នៅទីក្រុងឡុងដ៍ ពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៥ ។ ពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៥២ លោកគឺជាអគ្គលេខាធិការទីមួយនៃអង្គការសហប្រជាជាតិ ។ [១]
ជីវិតដំបូង
[កែប្រែ]លោក កើតនៅគ្រីស្ទៀនៀ (ឥឡូវ អូស្លូ) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៨៩៦។ [២] ឪពុករបស់គាត់ ជាងឈើ ម៉ាទីន លី បានចាកចេញពីគ្រួសារទៅធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ក្នុងឆ្នាំំំំ២១៩០១៩១ ហើយគេមិនដែលលឺពីគេទៀតទេ។ លោក ធំឡើងនៅក្រោមលក្ខខណ្ឌក្រីក្ររួមគ្នាជាមួយម្តាយរបស់លោកហ៊ុលដា និងបងស្រីម្នាក់ដែលមានអាយុ ៦ ឆ្នាំនៅពេលនោះ។ ម្តាយរបស់លោកបានបើកផ្ទះសំណាក់ និងហាងកាហ្វេនៅហ្គ្រូដ ក្នុងទីក្រុងអូស្លូ ។
លោក បានចូលរួមជាមួយគណបក្សការងារក្នុងឆ្នាំ១៩១១ ហើយត្រូវបានគេដាក់ឈ្មោះថាជាលេខាជាតិរបស់គណបក្សភ្លាមៗបន្ទាប់ពីទទួលបានសញ្ញាប័ត្រច្បាប់ របស់លោកពីសាកលវិទ្យាល័យអូស្លូ ក្នុងឆ្នាំ១៩១៩។ លោក គឺជានិពន្ធនាយករបស់ Det 20de Aarhundre ('សតវត្សន៍ទី២០') ពីឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២១។ ពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩៣៥ គាត់គឺជាអ្នកប្រឹក្សាច្បាប់សម្រាប់សហជីពជាតិរបស់កម្មករ (ដាក់ឈ្មោះថាសហព័ន្ធសហជីពន័រវេស ពីឆ្នាំ១៩៥៧)។ ក្នុងអំឡុងពេលនេះ គាត់ទទួលបានកេរ្តិ៍ឈ្មោះក្នុងការដោះស្រាយវិវាទទាន់ពេល និងនាំយកសំណុំរឿងសាកល្បងនៅចំពោះមុខតុលាការ។ [២] គាត់បានធ្វើជាប្រធានសហព័ន្ធកីឡាន័រវេស ពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៣៥។ [៣]
ឯកសារយោង
[កែប្រែ]- ↑ "About Trygve Lie" (Trygve Lie Gallery)
- ↑ ២,០ ២,១ The Encyclopedia of the Korean War: A Political, Social, and Military History. 2010. p. 504-506. ល.ស.ប.អ. 978-1851098491. Cite error: Invalid
<ref>
tag; name "Husen" defined multiple times with different content - ↑ Trygve Halvdan Lie (LoveToKnow, Corp)