ក្រៅពីទ្រឹស្តីសេរីនិយម មនោគមវិជ្ជា ដែលគេអនុវត្តន៍ច្រើនដែរ នៅសតវត្សរ៍ទី១៩គឺ ទ្រឹស្តីអភិរក្សនិយម ដែលឈើលើគោលការណ៍ប្រពៃណី ទំនៀមទម្លាប់ ដើម្បីអភិវឌ្ឍន៍សង្គម និងស្ថានភាពបុគ្គល។ ច្បាប់ ដែលបានអនុម័តនៅក្នុងសតវត្សរ៍ទី១៩ សឹងតែទាំងអស់បានចេញពីគំនិតផ្តួចផ្តើមរបស់ពួកអភិរក្សនិយម។ ពួកអភិរក្សនិយមមានប្រភពមកពីភាសាឡាតាំង CONSERVATION មានន័យថា ថែរក្សាទុក។ ទ្រឹស្តីអភិរក្សនិយមបានកើតឡើងតាំងពីសតវត្សរ៍ទី១៨ ដែលមានគោលការណ៍រក្សារបៀបរៀបរយចាស់ និងតម្លៃជាប្រពៃណីទំនៀមទម្លាប់។ ពួកអភិរក្សនិយមបានប្រឹងប្រែងធ្វើសកម្មភាពក្នុងសង្គមកាន់តែខ្លាំងឡើង ដើម្បីឱ្យមានជំហររឹងមាំប្រឈមនឹងការឃោសនារបស់ពួកសេរីនិយម និងការទប់ទល់នឹងទស្សនៈបដិវត្តន៍និយម។ គោលការណ៍សំខាន់របស់ពួកអភិរក្សនិយមគឺ[]

  • ថែរក្សាតម្លៃប្រពៃណីទំនៀមទម្លាប់មានដូចជា សាសនា របបរាជានិយម វប្បធម៌ជាតិ គ្រួសារ និងរបៀបរៀបរយ។
  • ពួកអភិរក្សនិយមខុសពីពួកសេរីនិយម ដោយទទួលស្គាល់តួនាទី និងអំណាចដល់ខ្លាំងក្លារបស់រដ្ឋ ដើម្បីឱ្យបុគ្គលត្រូវអាស្រ័យទៅនឹងការដឹកនាំរបស់រដ្ឋ។ រដ្ឋមានសិទ្ធិដើរតួនាទីជាអ្នកសម្របសម្រួលបញ្ហាសេដ្ឋកិច្ច នៅក្នុងខណៈពេលណា ដែលចាំបាច់ទាក់ទងទៅនឹងការថែរក្សាតម្លៃជាប្រពៃណី ទមនៀមទម្លាប់ ប៉ុន្តែមិនឱ្យរំលោភលើលកម្មសិទ្ឋិឯកជនជាដាច់ខាត។
  • ពួកអភិរក្សនិយមមិនជឿលើគោលការណ៍សមភាព រវាងមនុស្សទាំងអស់នៅក្នុងសង្គមទេ។ ហេតុនេះហើយបានជាគេការពារដល់ការបែកចែកប្រទាប់វណ្ណៈទៅតាមឋានានានុក្រម និងវណ្ណៈខុសគ្នានៅក្នុងសង្គម។ ពួកអភិរក្សនិយមនិយាយថា មនុស្សទាំងអស់មានសិទ្ធិស្មើគ្នា ប៉ុន្តែទ្រព្យសម្បត្តិមិនមែនស្មើគ្នានោះទេ។
  • បើនិយាយពីសេរីភាពបុគ្គល ពួកអភិរក្សនិយមបានចង្អុលបង្ហាញថា សេរីភាពរបស់មនុស្សសំដែងទៅបានក្នុងលទ្ធភាពគោរពដល់ប្រពៃណីទំនៀមទម្លាប់។

ឯកសារយោង

កែប្រែ
  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី១១៤-១១៥