អាស៊ីខាងកើត
អាស៊ីខាងកើត | |
---|---|
ភូមិភាគនៅអាស៊ី | |
រដ្ឋ[lower-alpha ១] | |
ទឹកដីអនិស្សរភាព | |
ទីក្រុងសំខាន់ៗ | |
ផ្ទៃក្រឡា[lower-alpha ២] | |
• សរុប | ១១៨៣៩០៧៤ គម2 (៤៥៧១០៩២ ម៉ាយ ការ) |
ប្រជាជន (2018)[lower-alpha ៣] | |
• សរុប | ១,៦៦៦,៤៧១,៣៣០ |
• ចំណាត់ថ្នាក់ | ទី២ (នៅលើពិភពលោក) |
ប្រជានាម | អាស៊ីខាងកើត |
ល្វែងម៉ោង |
|
ផសស (មធ្យម) | $២៣ សែនកោដិ (ការប៉ាន់ស្មានឆ្នាំ២០២០)[៤] |
ភាសា និងអម្បូរភាសា |
អាស៊ីខាងកើត ឬអាចហៅបានថា អាស៊ីបូព៌ា គឺជាអនុតំបន់មួយនៃអាស៊ីដែលកំណត់តាមតំបន់ភូមិសាស្រ្ត និងវប្បធម៌។[៥][៦] រដ្ឋប្រទេសនៅអាស៊ីខាងកើតមានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន ហុងកុង (តរព) ម៉ាកាវ (តរព) ជប៉ុន ម៉ុងហ្គោលី កូរ៉េខាងជើង (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) និងតៃវ៉ាន់ (សាធារណរដ្ឋចិន)។[៧] សូមបញ្ជាក់ថា នៅអាស៊ីខាងកើតមានរដ្ឋចំនួនបួនដែលមិនទទួលស្គាល់នូវអធិបតេយ្យភាពគ្នាទៅវិញទៅមកហើយរដ្ឋទាំងនោះមាន ចិនដីគោកនឹងកោះតៃវ៉ាន់ ហើយកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង។ ម៉ាកាវនិងហុងកុងគឺជារដ្ឋដែលមានស្វ័យភាពខ្ពស់តែត្រូវនៅក្រោមអធិបតេយ្យភាពរបស់ចិន។ អាស៊ីខាងកើតមានព្រំប្រទល់៖ ខាងជើងជាប់នឹងអាស៊ីខាងជើង ខាងត្បូងជាប់នឹងអាស៊ីអាគ្នេយ៍ ភាគនីរតីគឺជាប់នឹងអាស៊ីខាងត្បូង ខាងលិចជាប់នឹងអាស៊ីកណ្តាល ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក ហើយភាគអាគ្នេយ៍ជាប់នឹងបណ្តុំកោះមីក្រូណេស៊ី។ នៅពេលខ្លះ ប្រទេសសិង្ហបុរីនិងវៀតណាមក៏ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអាស៊ីបូព៌ាផងដែរព្រោះថារដ្ឋទាំងពីរនេះមានទំនៀមទម្លាប់ វប្បធម៌ និងពូជសាសន៍ស្រដៀងនឹងប្រជាជាតិអាស៊ីបូព៌ា។[៨] លើសពីនេះទៅទៀតនោះ សិង្ហបុរីគឺជាសមាជិកនៃកូននាគទាំងបួន។[៩][១០]
តំបន់អាស៊ីខាងកើតគឺជាកន្លែងកំណើតនៃប្រទេសចិនបុរាណនិងអរិយធម៌ដ៏ចំណាស់របស់វា។ អាស៊ីខាងកើតមិនត្រឹមតែជាកន្លែងកំណើតនៃអរិយធម៌ចិនតែមួយនោះទេ វាក៏ជាកន្លែងកំណើតនៃអរិយធម៌ច្រើនទៀតផងដែរដូចជា ប្រទេសកូរ៉េសម័យបុរាណ ជប៉ុនសម័យបុរាណ និងចក្រភពម៉ុងកូលជាដើម។[១១][១២] អស់រយៈពេលជាងរាប់ពាន់ឆ្នាំមកហើយ ប្រទេសចិនបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើអាស៊ីបូព៌ានិងប្រទេសជិតខាងព្រោះថាចិនគឺជារដ្ឋដែលមានអរិយធម៌ឈានមុខគេនៅក្នុងតំបន់នេះ។[១៣][១៤][១៥] តាមប្រវត្តិសាស្រ្ត សង្គមនៅអាស៊ីបូព៌ាបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីអរិយធម៌ចិន វាក្យស័ព្ទនិងអក្សរនៅតំបន់អាស៊ីខាងកើតគឺសុទ្ធតែកើតចេញពីអក្សរចិនបុរាណទាំងអស់។ ប្រតិទិនចិនគឺជាផ្នែកមួយនៃវប្បធម៌អាស៊ីខាងកើតហើយជាឫសគល់នៃប្រតិទិនអាស៊ីបូព៌ាជាទូទៅ។ សាសនាធំៗនៅអាស៊ីខាងកើតមានដូចជា ព្រះពុទ្ធសាសនា (ភាគច្រើនគឺមហាយាន[១៦]) ខុងជឺសាសនា និងតាវសាសនាជាដើម។ សាសនាប្រជាប្រិយចិនគឺមាននៅចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺនិយមនៅប្រទេសជប៉ុន រីឯសាសនាគ្រិស្ត ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺមាននៅប្រទេសកូរ៉េ។[១៧][១៨][១៩] សាសនាតេងហ្គឺនិងព្រះពុទ្ធសាសនាទីបេជាទូទៅត្រូវបានគោរពប្រកាន់ដោយជនជាតិម៉ុងកូលនិងជនជាតិទីបេ ចំណែកឯសាសនាសាម៉ាវិញដែលបានរីករាលដាលដល់ភាគខាងជើងនៃប្រទេសចិន សព្វថ្ងៃត្រូវបានប្រជាជនភាគតិចចិនមួយចំនួនគោរពសាសនានេះ ជាពិសេសគឺជនជាតិម៉ាន់ជូ។[២០] ភាសាធំៗនៅអាស៊ីខាងកើតមាន៖ ចិនកុកងឺ ភាសាជប៉ុន និងភាសាកូរ៉េ។ ក្រុមជនជាតិធំៗនៅអាស៊ីខាងកើតមាន៖ ជនជាតិហាន ជនជាតិយ៉ាម៉ាតូ និងជនជាតិកូរ៉េ។ អាស៊ីបូព៌ាមានជនជាតិភាគតិចចំនួន ៧៦ ក្រុមដែលត្រូវបានទទួលស្គាល់ជាផ្លូវការ។ ៥៥ ក្រុមមានដើមកំណើតនៅចិន ១៦ ក្រុមមាននៅលើកោះតៃវ៉ាន់ មួយក្រុមនៅលើកោះហុកកៃដូ (ប្រទេសជប៉ុន) និង ៤ ក្រុមទៀតនៅម៉ុងហ្គោលី។
ប្រជាជនអាស៊ីខាងកើតមានប្រមាណ ១,៧ ពាន់លាននាក់ដែលស្មើនឹង ៣៨% នៃប្រជាជនសរុបនៅទ្វីបអាស៊ី និង ២២% នៃចំនួនប្រជាជនសរុបលើពិភពលោក។[២១][២២][២៣] ភូមិភាគអាស៊ីបូព៌ាគឺជាម្ចាស់ផ្ទះនៃទីក្រុងធំៗនៅលើពិភពលោកដូចជា៖ ទីក្រុងប៉េកាំង ហុងកុង សេអ៊ូល ស៊ាងហៃ តៃប៉ិ និងតូក្យូ...។
ប្រជាជាតិអាស៊ីបូព៌ាមានសេដ្ឋកិច្ចដ៏ធំទូលាយនិងរីកចម្រើនបំផុតនៅលើពិភពលោកដូចជា៖ ចិនដីគោក ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងម៉ាកាវ។[២៤]
ប្រវត្តិសាស្រ្ត
[កែប្រែ]ជនជាតិចិនគឺជាក្រុមមនុស្សដំបូងដែលបានមកបោះទីលំនៅលើទឹកដីអាស៊ីបូព៌ាហើយត្រូវជាស្នូលនៃអរិយធម៌អាស៊ីបូព៌ា។[២៥] ចិនបានជះឥទ្ធិពលនៃអរិយធម៌និងវប្បធម៌របស់ខ្លួនទៅតាមតំបន់ផ្សេងៗនៃអាស៊ីបូព៌ា ដែលជាហេតុនាំឱ្យតំបន់ទាំងនោះមានទំនៀមទម្លាប់ស្រដៀងនឹងចិន។ ប្រវត្តិវិទូម្នាក់ឈ្មោះពីង‐ទី ហូបានសម្តៅលើអរិយធម៌ចិនថាជា"កំណើតអរិយធម៌អាស៊ីខាងកើត"។[២៦]
អរិយធម៌ចិនគឺមានអាយុកាលប្រមាណ ១,៥០០ ឆ្នាំមកហើយមុនពេលដែលអរិយធម៌អាស៊ីខាងកើតផ្សេងទៀតបានលិចចេញឡើង រាជាធិរាជចិនបានពង្រីកនូវវប្បធម៌ សេដ្ឋកិច្ច បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយរបស់ខ្លួនទៅកាន់រដ្ឋដទៃទៀតនៃអាស៊ីបូព៌ា។[២៧][២៨][២៩][៣០] រាជវង្សចិននីមួយៗបានខំពង្រីកឥទ្ធិពលរបស់ខ្លួនទៅទូទាំងតំបន់អាស៊ីបូព៌ាដោយការផ្សព្វផ្សាយនៃវប្បធម៌ខ្លួន ការធ្វើសេដ្ឋកិច្ចនិងនយោបាយជាដើម។ ជាលទ្ធផល ឥទ្ធិពលរបស់ចិនបានគ្របដណ្តប់មកលើដែនដីអាស៊ីបូព៌ាអស់រយៈពេលជាង ២ សហស្សវត្ស (២,០០០ ឆ្នាំ)។[៣០][៣១][៣២] ប្រព័ន្ធដៃទន្លេនៃរាជាធិរាជចិនបានឆ្លាក់រូបរាងប្រវត្តិសាស្រ្តនៃអាស៊ីបូព៌ាអស់ជាងពីរសហស្សវត្ស ហើយវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្រ្តអាស៊ីខាងកើត។[៣៣][៣៤][២៩] ភាពលិចធ្លោខាងផ្នែកវប្បធម៌របស់រាជាធិរាជចិនមិនត្រឹមតែនាំឱ្យចិនក្លាយជារដ្ឋដែលមានអក្ខរកម្មដំបូងគេបង្អស់នៅតំបន់អាស៊ីបូព៌ាទាំងមូលប៉ុណ្ណោះទេ តែឥទ្ធិពលរបស់វាក៏បានជះទៅដល់កូរ៉េ និងជប៉ុនផងដែរ។[៣៥]
នៅក្រោមអំណាចរបស់អធិរាជវូ នៃរាជវង្សហាន, ចិនបានក្លាយជាមហាអំណាចដ៏លិចធ្លោមួយនៅក្នុងតំបន់អាស៊ីចខាងកើតដោយការនាំចេញនូវឥទ្ធិពលអំណាចរបស់ខ្លួនទៅរដ្ឋជិតខាង។[៣០][៣៦] កាលសម័យនោះ រាជវង្សហាននៃប្រទេសចិនគឺជារដ្ឋដែលបានបង្រួបបង្រួមប្រជាជនអាស៊ីខាងកើត មានអក្ខរកម្មនិងនគរូបនីយកម្មច្រើនបំផុត ក៏ដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច អរិយធម៌ បច្ចេកវិទ្យា និងវប្បធម៌ទៅគ្រប់កន្លៀតនៃអាស៊ីបូព៌ា។[៣៧][៣៨] ក្រោយមក គឺការធ្វើអន្តរកម្មខាងវប្បធម៌និងសាសនារវាងជនជាតិចិននិងនគររាជវង្សអាស៊ីបូព៌ាផ្សេងៗទៀត។ ការភាយសាយឥទ្ធិពលរបស់ចិនមកលើកូរ៉េដំបូងគឺចាប់ផ្តើមនៅពេលដែលជនជាតិហានបានកំពុងពង្រីកទឹកដីរបស់ខ្លួនទៅភាគឥសាន្តនៅក្នុងអំឡុងឆ្នាំ ១០៨ មុនគ.ស។ ពួកហានបានគ្រប់គ្រងតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េហើយក៏បង្កើតចេញជាខេត្តមួយឈ្មោះថាលេឡាំង។ មិនយូរប៉ុន្មាន ឥទ្ធិពលរបស់ចិនក៏ចាប់ផ្តើមចាក់ឫសចូលទៅក្នុងតំបន់កូរ៉េតាមរយៈការនាំចូលនូវប្រព័ន្ធសរសេរអក្សរ ប្រព័ន្ធរូបិយវត្ថុ វប្បធម៌កសិកម្មស្រូវ និងស្ថាប័ននយោបាយខុងជឺ។[៣៩] សង្គមជូម៉ុននៅសម័យជប៉ុនបុរាណបាននាំចូលនូវវប្បកម្មស្រូវសើមនិងលោហស្សាហកម្មតាមរយៈការធ្វើទំនាក់ទំនងបន្តជាមួយប្រទេសកូរ៉េ។ នៅដើមសតវត្សទី៤ នៃគ.ស ជប៉ុនបាននាំចូលនូវប្រព័ន្ធសរសេររបស់ចិនដែលក្រោមមកក៏បានវិវត្តទៅជាតួអក្សរកាន់ជិដែលសព្វថ្ងៃត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងប្រព័ន្ធសរសេររបស់ជប៉ុន។[៤០] ការប្រើប្រាស់ប្រព័ន្ធសរសេរអក្សរចិនបានអនុញ្ញាតឱ្យជនជាតិជប៉ុនអាចអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ រក្សាកំណត់ត្រាប្រវត្តិសាស្រ្ត ផ្តល់នូវទម្រង់គំនិត មតិយោបល និងទស្សនវិជ្ជាផ្សេងៗ។[៤១] នៅក្នុងសម័យរាជវង្សថាង ឥទ្ធិពលរបស់ចិនបានរាលដាលទៅពាសពេញតំបន់អាស៊ីបូព៌ា ឧទាហរណ៍៖ ទស្សនៈផ្សេងៗនៃវប្បធម៌ចិនបានរាលដាលចូលដល់ប្រទេសកូរ៉េ និងជប៉ុននៅសម័យរាជវង្សថាង។[៤២][៤៣] នៅបជ្ឈឹមសម័យ ខណៈពេលដែលរដ្ឋអាស៊ីបូព៌ាបានកកើតឡើងដូចជា រដ្ឋកូរ៉េនៅសតវត្សទី៤ និងជប៉ុននៅសតវត្សទី៧។ រដ្ឋទាំងពីរក៏បាននាំចូលឥទ្ធិពលរបស់ចិនជាច្រើនដូចជា ការប្រៀនប្រដៅរបស់ខុងជឺ ការប្រើប្រាស់តួអក្សរហាន ស្ថាបត្យកម្មបែបចិន ស្ថាប័នរដ្ឋ ទស្សនវិជ្ជានយោបាយ សាសនា ផែនការទីប្រជុំជន ហើយនិងគំរូវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនចូលទៅក្នុងវប្បធម៌របស់ពួកគេតាមរយៈការធ្វើទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។[៤៤][៤៥][៤៦] តាមរយៈការបំផុសគំនិតលើប្រព័ន្ធននយោបាយថាង ព្រះអង្គម្ចាស់ណាកា ណូ អ៊ូបានចាប់ផ្តើមធ្វើកំណែទម្រង់តៃកានៅឆ្នាំ ៦៤៥ នៃគ.ស ដែលជាហេតុនាំឱ្យប្រទេសជប៉ុនផ្លាស់ប្តូរទៅជាអាណាចក្រការិយាធិបតេយ្យមជ្ឈការមួយ។[៤៧] ជនជាតិជប៉ុនក៏បានប្រកាន់យកព្រះពុទ្ធសាសនាមហាយានជាសាសនារបស់ខ្លួន ស្ថាបត្យកម្មបែបចិន ពិធីបុណ្យទំនៀមទម្លាប់តាមព្រះរាជវាំងរាជាធិរាជមានដូចជា តន្រ្តីវង់ភ្លេង និងរបាំរាំរបស់រដ្ឋជាដើម។ ភាសាចិនថាងបានទទួលនូវកិត្យានុភាពនិងទស្សនៈនៃវប្បធម៌ថាងដូចជា កំណាព្យ អក្សរផ្ចង់ និងគំនូរទេសភាព សុទ្ធតែមានប្រជាប្រិយភាពខ្លាំងនៅជប៉ុន។[៤៨] ក្នុងអំឡុងសម័យណារ៉ា ជប៉ុនបានចាប់ផ្តើមនាំចូលវប្បធម៌និងរចនាបថចិនជាច្រើមសន្ធឹកសន្ធាប់រួមមានពិធីសារខុងជឺដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ជប៉ុនហើយក៏ដូចជាទស្សនវិជ្ជានយោបាយនិងសង្គមផងដែរ។[៤៩][៥០] ជនជាតិជប៉ុនក៏បានបង្កើតច្បាប់ដែលដកស្រង់ពីប្រព័ន្ធច្បាប់ចិនដែលត្រូវបានប្រើដើម្បីបង្គាប់បន្ថែមលើសម្លៀកបំពាក់គីម៉ូណូដែលត្រូវបានបំផុសពីអាវផាយរបស់ចិន (ហានហ្វូ) ក្នុងសតវត្សទី ៨ នៃគ.ស។[៥១] អស់រយៈពេលជាច្រើនសតវត្ស ជាពិសេសគឺពីសតវត្សទី៧ ដល់ទី១៤ ប្រទេសចិនបានឈរជាអរិយធម៌ដ៏ជឿនលឿនបំផុតនៅអាស៊ីខាងកើត និងអំណាចយោធាហើយសេដ្ឋកិច្ចដែលត្រូវជាប្រភពឥទ្ធិពលធំបំផុតរបស់ខ្លួនបានបញ្ជូនវប្បធម៌ចិនទំនើបនិងវិធីសាស្រ្តគំនិតថ្មីៗទៅពាសពេញតំបន់មួយនេះរហូតដល់សតវត្សទី១៩។[៥២][៥៣][៥៤][៥៥]
អំណាចឥទ្ធិពលរបស់ចិនក៏ចាប់ផ្តើមធ្លាក់ចុះ នៅពេលដែលទំនាក់ទំនងរវាងប្រជាជាតិអាស៊ីខាងកើតជាមួយនឹងលោកខាងលិចកំពុងរឹតតឹងឡើងៗនៅចុងសតវត្សទី១៩។[៥៦][៥៧] នៅពាក់កណ្តាលសតវត្សទី១៩ រាជវង្សឈិងដែលកំពុងតែចុះខ្សោយស្រាប់ បានជួបនឹងវិបត្តិជាច្រើនបន្ថែមដូចជា អំពើពុករលួយ និងឧបសគ្គជាប់គាំងខាងផ្នែកនយោបាយ។ វិបត្តិទាំងនេះគឺជាហេតុដែលបណ្តាលឱ្យចិនមិនអាចប្រកួតប្រជែងជាមួយនឹងមហាអំណាចអាណានិគមអឺរ៉ុបនិងប្រទេសជប៉ុនដែលកំពុងធ្វើទំនើបកម្មយ៉ាងរហ័សបាន។[៥៨][៥៩] មេបញ្ជាការកងទ័ពជើងទឹកអាមេរិកម្នាក់ឈ្មោះម៉ាតធ្យូ ផេរីបានបើកផ្លូវឱ្យជប៉ុនមើលគំរូនិងយកត្រាប់តាមប្រទេសលោកខាងលិច ហើយមិនយូរប៉ុន្មាន ប្រទេសជប៉ុនក៏ចាប់ផ្តើមអភិវឌ្ឍន៍យ៉ាងសកម្មនៅទស្សវត្តឆ្នាំ១៨៦០។[៦០][៦១][៦២] ខណៈពេលកំពុងជួបបទពិសោធន៍ថ្មីនៃការធ្វើទំនើបកម្មតាមលោកខាងលិច ជប៉ុនក៏បានប្រែខ្លួនពីប្រទេសប្រកាន់យកគោលនយោបាយឯកោ (មិនមានទំនាក់ទំនងជាមួយអ្នកក្រៅ) មកក្លាយជាប្រទេសឧស្សាហកម្មដំបូងបំផុតនៅអាស៊ីបូព៌ាសម័យទំនើប។[៦៣][៦៤][៦១] ប្រទេសជប៉ុនទំនើបថ្មីដែលមានអំណាចខ្លាំងក្លាខាងផ្នែកយោធា បានដាក់ខ្លួនក្លាយជារដ្ឋមហាអំណាចថ្មីនៃអាស៊ីខាងកើតដោយមានទិសដៅឆ្ពោះទៅរកការដឹកនាំពិភពលោកទាំងមូល។[៦៣][៦៥] នៅដើមទស្សវត្តឆ្នាំ១៩០០ ចក្រភពជប៉ុនបានទទួលជោគជ័យក្នុងការក្លាយខ្លួនជាមហាអំណាចលិចធ្លោជាងគេបំផុតនៅអាស៊ីខាងកើត។[៦៦] ដោយមានឈ្មោះនៅលើឆាកអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ជប៉ុនក៏ចាប់ផ្តើមប្រជែងជាមួយមហាអំណាចអាណានិគមអឺរ៉ុបហើយបានប្រកាន់យកគោលជំហរភូមិសាស្ត្រនយោបាយកាន់តែសកម្មនៅក្នុងអាស៊ីបូព៌ានិងកិច្ចការពិភពលោក។[៦៧] ដោយសារតែបម្លាស់ប្តូរអំណាចនយោបាយនិងយោធារបស់ខ្លួន ជប៉ុនក៏បានផ្តួលរលំរាជវង្សឈិងដែលកំពុងធ្លាក់ចុះដុនដាបនៅក្នុងសង្គ្រាមចិន-ជប៉ុនលើកទី១ ហើយថែមទាំងបានយកឈ្នះលើរាជាធិរាជរុស្ស៊ីក្នុងឆ្នាំ១៩០៥ ទៀតផង។ ជ័យជម្នះរបស់ជប៉ុនមកលើរុស្ស៊ីនេះគឺជាជ័យជម្នះដំបូងបង្អស់របស់មហាអំណាចអាស៊ីបូព៌ាមកលើមហាអំណាចអឺរ៉ុបនៅអំឡុងសម័យទំនើប។[៦៨][៦៩][៧០][៧១][៦០] អនុត្តរភាពរបស់ជប៉ុននិងត្រូវជាបេះដូងរបស់ចក្រភពខ្លួនគឺ កោះតៃវ៉ាន់ និងឧបទ្វីបកូរ៉េ។[៦៣] នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២, ដោយការពង្រីកទឹកដីនិងក្តីប៉ងប្រាថ្នាចង់ក្លាយខ្លួនជារដ្ឋចក្រពត្តិនិយម, អាណាចក្រជប៉ុនក៏បានបង្កើតគម្រោងមួយហៅថា"មហាសហវិបុលភាពអាស៊ីខាងកើត"ដែលនឹងដាក់រួមបញ្ចូលប្រទេសកូរ៉េ កោះតៃវ៉ាន់ តំបន់ម៉ាន់ជូហើយចិនភាគខាងកើត ហុងកុង និងអាស៊ីអាគ្នេយ៍ ឱ្យនៅក្រោមការកាន់កាប់របស់ខ្លួនដើម្បីក្លាយជាមហាអំណាចអាណានិគមនៅអាស៊ីខាងកើត។[៧២] បន្ទាប់ពីការធ្វើទោហនកម្មអស់ជាមួយសតវត្សដោយក្រុមមហាអំណាចអឺរ៉ុបនិងជប៉ុន អាស៊ីបូព៌ាបានទទួលនូវការប្រែប្រួលយ៉ាងខ្លាំងជាពិសេសគឺនៅក្រោយសង្គ្រាមលោកលើកទី២៖ ការដកថយឥទ្ធិពលរបស់ពួកជប៉ុន និងការបែងចែកប្រទេសចិននិងកូរ៉េនៅក្នុងសង្គ្រាមត្រជាក់។ ឧបទ្វីបកូរ៉េក៏បានទទួលឯករាជ្យប៉ុន្តែវាត្រូវបែងចែកបន្តទៅជារដ្ឋគូប្រជែងចំនួនពីរ ចំណែកកោះតៃវ៉ាន់វិញត្រូវក្លាយជាទឹកដីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិនក្រោយពីបានបាត់បង់ចិនដីគោកទៅសាធារណរដ្ឋប្រជាមានិតចិននៅក្នុងសង្គ្រាមស៊ីវិល។ នៅអំឡុងពាក់កណ្តាលនៃសតវត្សទី២០ សេដ្ឋកិច្ចប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្ពស់មិនគួរឱ្យជឿក្នុងរយៈពេលត្រឹមតែពីរបីទស្សវត្តប៉ុណ្ណោះក្រោយសង្គ្រាមលោក។ បច្ចុប្បន្ន ជប៉ុនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ខ្លាំងមួយនៅអាស៊ីខាងកើត។ មិនមែនមានតែជប៉ុនមួយនោះទេដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រទេសកូរ៉េខាងត្បូងនិងចិនតៃវ៉ាន់ក៏ទទួលបាននូវកំណើនសេដ្ឋកិច្ចផងដែរនាពេលនោះ។ ប៉ុន្តែរដ្ឋដែលមានសេដ្ឋកិច្ចលិចធ្លោខ្លាំងជាគេនៅអាស៊ីខាងកើតនោះគឺចិនដីគោក, ចិនដីគោកបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីខ្លួនបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ២០០១ ហើយបច្ចុប្បន្ន ចិនដីគោកកំពុងតែរំកឹលខ្លួនបន្តិចម្តងៗឆ្ពោះទៅជាមហាអំណាចសេដ្ឋកិច្ចលេខមួយនៅលើពិភពលោក។[៧][៧៣][៧៤] ទោះបីជាលែងមានសង្គ្រាមនៅក្នុងតំបន់នេះអស់រយៈពេលជាច្រើនទស្សវត្តក្តី តែតំបន់មួយនេះអាចនឹងងាយបែកបាក់ដោយសារតែភាពសកម្មនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
និយមន័យ
[កែប្រែ]សេដ្ឋកិច្ច
[កែប្រែ]រដ្ឋ ឫ ទឹកដី | ផសស មធ្យម គិតជាពាន់លាន ដុល្លារអាមេរិក (២០២០)[៧៥] |
ផសស មធ្យម ក្នុងម្នាក់ ដុល្លារអាមេរិក (២០២០)[៧៥] |
ផសស យអទ គិតជាពាន់លាន ដុល្លារអាមេរិក (២០២០)[៧៥] |
ផសស យអទ ក្នុងម្នាក់ ដុល្លារអាមេរិក (២០២០)[៧៥] |
---|---|---|---|---|
ចិន | ១៦,៩៥២.០០៨ | ១២,០២៨.៧៧២ | ២៩,៧២៦.៤៣២ | ២១,០៩៣.២២១ |
ហុងកុង[៧៦] | ៤១១.៣៤៩ | ៥៤,១៧០.៦២៦ | ៥៣៤.២៣៩ | ៧០,៣៥៤.០០២ |
ម៉ាកាវ[៧៧] | ៦១.១១៧ | ៩៥,៨៩២.០៦០ | ៩១.២១៦ | ១៤៣,១១៦.៣៤៩ |
ជប៉ុន | ៤,៤៩៨.៧៧៧ | ៤៣,៧៥៤.៩១០ | ៥,៩២៧.៣៥៥ | ៤៧,១៦៥.១៩១ |
ម៉ុងហ្គោលី | ១៥.០៤៩ | ៤,៧០៤.៤៤១ | ៤៩.៥៩៥ | ១៥,៥០៣.៨៣៥ |
កូរ៉េខាងជើង | គ្មានព័ត៌មាន | គ្មានព័ត៌មាន | គ្មានព័ត៌មាន | គ្មានព័ត៌មាន |
កូរ៉េខាងត្បូង | ១,៨៦៣.៩៩៧ | ៣៥,៧៨៧.៨៣៧ | ២,៣៥៧.៧២៧ | ៤៥,២៦៧.២០៩ |
តៃវ៉ាន់[lower-alpha ៤] | ៦៣២.២១៧ | ២៦,៦៩៣.២៣៤ | ១,៣៣៨.៨៥៤ | ៥៦,៥២៨.៥៦៣ |
ទឹកដី និងទិន្នន័យតំបន់
[កែប្រែ]ឈ្មោះរដ្ឋ
[កែប្រែ]ទង់ | ឈ្មោះទូទៅ | ឈ្មោះផ្លូវការ | លេខកូដប្រទេស ISO 3166[៧៨] | |||||
---|---|---|---|---|---|---|---|---|
ឈ្មោះ | ឈ្មោះភាសា | ឈ្មោះ | ឈ្មោះភាសា | ឈ្មោះខ្លី ISO | កូដ Alpha-២ | កូដ Alpha-៣ | តួលេខ | |
ចិន | 中国 | សាធារណរដ្ឋប្រជាមានិតចិន | 中华人民共和国 | China/ចិន | CN | CHN | ១៥៦ | |
ហុងកុង | 香港 | តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន |
中華人民共和國香港特別行政區 | Hong Kong/ហុងកុង | HK | HKG | ៣៤៤ | |
ម៉ាកាវ | 澳門 | តំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន |
中華人民共和國澳門特別行政區 | Macao/ម៉ាកាវ | MO | MAC | ៤៤៦ | |
ជប៉ុន | 日本 | ជប៉ុន | 日本国 | Japan/ជប៉ុន | JP | JPN | ៣៩២ | |
ម៉ុងហ្គោលី | Монгол улс | ម៉ុងហ្គោលី | Монгол Улс | Mongolia/ម៉ុងហ្គោលី/ម៉ុងកូល | MN | MNG | ៤៩៦ | |
កូរ៉េខាងជើង | 조선 | សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ | 조선민주주의인민공화국 (朝鮮民主主義人民共和國) | Korea (the Democratic People's Republic of) | KP | PRK | ៤០៨ | |
កូរ៉េខាងត្បូង | 한국 | សាធារណរដ្ឋកូរ៉េ | 대한민국 (大韓民國) | Korea (the Republic of) | KR | KOR | ៤១០ | |
តៃវ៉ាន់[៧៩] | 臺灣 / 台灣 | សាធារណរដ្ឋចិន | 中華民國 | Taiwan (Province of China)/តៃវ៉ាន់ (ខេត្តនៃចិន)[៨០] | TW | TWN | ១៥៨ |
ប្រជាសាស្រ្ត
[កែប្រែ]រដ្ឋ/ទឹកដី | ក្រឡាផ្ទៃគិតជា គម២ | ចំនួនប្រជាជន[២][៣] (2018) |
សន្ទភាពប្រជាជន ក្នុងមួយ គម២ |
សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស[៨១] | ធានី/មជ្ឈមណ្ឌលរដ្ឋបាល |
---|---|---|---|---|---|
ចិន | ៩,៦៤០,០១១[lower-alpha ៥] | ១,៤២៧,៦៤៧,៧៨៦[lower-alpha ៦] | ១៣៨ | ០.៧៥២ | ប៉េកាំង |
ហុងកុង | ១,១០៤ | ៧,៣៧១,៧៣០ | ៦,៣៩០ | ០.៩៣៣ | ហុងកុង |
ម៉ាកាវ | ៣០ | ៦៣១,៦៣៦ | ១៨,៦៦២ | ០.៩០៩ | ម៉ាកាវ |
ជប៉ុន | ៣៧៧,៩៣០ | ១២៧,២០២,១៩២ | ៣៣៧ | ០.៩០៩ | តូក្យូ |
ម៉ុងហ្គោលី | ១,៥៦៤,១០០ | ៣,១៧០,២១៦ | ២ | ០.៧៤១ | អ៊ូលេនបាធរ |
កូរ៉េខាងជើង | ១២០,៥៣៨ | ២៥,៥៤៩,៦០៤ | ១៩៨ | ០.៧៣៣ | ព្យុងយ៉ាង[៨២] |
កូរ៉េខាងត្បូង | ១០០,២១០ | ៥១,១៧១,៧០៦ | ៥០០ | ០.៩០៣ | សេអ៊ូល |
តៃវ៉ាន់ | ៣៦,១៨៨ | ២៣,៧២៦,៤៦០ | ៦៣៩ | ០.៩០៧ | តៃប៉ិ[៨៣] |
វប្បធម៌អាស៊ីខាងកើត
[កែប្រែ]សហការណ៍ភាព
[កែប្រែ]ទីក្រុង និងទីប្រជុំជន
[កែប្រែ]សូមើលផងដែរ
[កែប្រែ]កំណត់សំគាល់
[កែប្រែ]- ↑ A state is a compulsory political organization with a centralized government that maintains a monopoly of the legitimate use of force within a certain geographical territory. The population on the Taiwan Island and the Penghu Islands is governed by an effective government to the exclusion of others, but the political status is disputed.
- ↑ The area figure is based on the combined areas of People’s Republic China[១], Mongolia, North Korea, South Korea, Republic of China and Japan as listed at List of countries and dependencies by area.
- ↑ The population figure is the populations of "Eastern Asia Subregion" as listed at the 2019 revision of the World Population Prospects[២][៣].
- ↑ listed as "តៃវ៉ាន់ជាខេត្តចិន" by the IMF
- ↑ Includes all area which under PRC's government control (excluding "South Tibet" and disputed islands).
- ↑ A note by the United Nations: "For statistical purposes, the data for China do not include Hong Kong and Macao, Special Administrative Regions (SAR) of China, and Taiwan Province of China."
ឯកសារយោង
[កែប្រែ]- ↑ Excludes Taiwan, disputed territories with India, and disputed islands in the South China Sea. Figures for total area and water area also exclude all coastal and territorial waters.
- ↑ ២,០ ២,១ ""World Population prospects – Population division"". population.un.org. United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
- ↑ ៣,០ ៣,១ ""Overall total population" – World Population Prospects: The 2019 Revision" (xslx). population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
- ↑ "Report for Selected Countries and Subjects".
- ↑ "East Asia". Encarta. Microsoft. Archived from the original on 2009-10-31. Retrieved 2008-01-12.
the countries and regions of Mainland China, Hong Kong, Macau, Taiwan, Mongolia, South Korea, North Korea and Japan.
- ↑ Miller, David Y. (2007). Modern East Asia: An Introductory History. Routledge. pp. xxi–xxiv. ល.ស.ប.អ. 978-0765618221.
- ↑ ៧,០ ៧,១ Kort, Michael (2005). The Handbook Of East Asia. Lerner Publishing Group. p. 7. ល.ស.ប.អ. 978-0761326724. https://archive.org/details/handbookofeastas0000kort/page/7.
- ↑ "Religious Beliefs In Singapore". worldatlas.com. Retrieved 31 August 2019.
- ↑ "Singapore's value lies in its 'unique culture'". The Straits Times. 2016-04-08.
- ↑ "What makes Singapore's economy tick?". Hawksford.
- ↑ Association of Academies of Sciences in Asia (2012). Towards a Sustainable Asia: The Cultural Perspectives. Springer. p. 17. ល.ស.ប.អ. 978-3642166686. https://archive.org/details/towardssustainab00libg_856.
- ↑ Minahan, James B. (2014). Ethnic Groups of North, East, and Central Asia: An Encyclopedia. ABC-CLIO. pp. xx–xxvi. ល.ស.ប.អ. 978-1610690171.
- ↑ Zaharna, R.S.; Arsenault, Amelia; Fisher, Ali (2013). Relational, Networked and Collaborative Approaches to Public Diplomacy: The Connective Mindshift (1st រ.រ.). Routledge (published 2013-05-01). p. 93. ល.ស.ប.អ. 978-0415636070.
- ↑ Holcombe, Charles (2017). A History of East Asia: From the Origins of Civilization to the Twenty-First Century. Cambridge University Press. p. 13. ល.ស.ប.អ. 978-1107544895.
- ↑ Szonyi, Michael (2017). A Companion to Chinese History. Wiley-Blackwell. p. 90. ល.ស.ប.អ. 978-1118624609.
- ↑ Selin, Helaine (2010). Nature Across Cultures: Views of Nature and the Environment in Non-Western Cultures. Springer. p. 350. ល.ស.ប.អ. 978-9048162710.
- ↑ Salkind, Neil J. (2008). Encyclopedia of Educational Psychology. Sage Publications. p. 56. ល.ស.ប.អ. 978-1412916882. https://archive.org/details/encyclopediaeduc00salk.
- ↑ Chongho Kim, "Korean Shamanism", 2003 Ashgate Publishing
- ↑ Andreas Anangguru Yewangoe, "Theologia crucis in Asia", 1987 Rodopi
- ↑ Heissig, 2000. p. 46
- ↑ Spinosa, Ludovico (2007). Wastewater Sludge. Iwa Publishing. p. 57. ល.ស.ប.អ. 978-1843391425.
- ↑ (2018). "Genetic structure, divergence and admixture of Han Chinese, Japanese and Korean populations". Hereditas 155. DOI:10.1186/s41065-018-0057-5.
- ↑ Wang, Yuchen (2018). "Genetic structure, divergence and admixture of Han Chinese, Japanese and Korean populations". Hereditas 155. DOI:10.1186/s41065-018-0057-5.
- ↑ "East Asia in the 21st Century | Boundless World History". courses.lumenlearning.com. Retrieved 2019-11-25.
- ↑ Walker, Hugh Dyson (2012-11-20) (ជាen). East Asia: A New History. AuthorHouse. ល.ស.ប.អ. 978-1-4772-6517-8. https://books.google.com/books?id=GBvRs-za0CIC&pg=RA1-PR5&dq=east+asia+history#v=onepage.
- ↑ Holcombe, Charles (2017-01-11) (ជាen). A History of East Asia. Cambridge University Press. ល.ស.ប.អ. 978-1-107-11873-7. https://books.google.com/books?id=kYKlDQAAQBAJ&pg=PA12&dq=east+asia+history#v=onepage.
- ↑ Ball, Desmond (2005). The Transformation of Security in the Asia/Pacific Region. Routledge. p. 104. ល.ស.ប.អ. 978-0714646619.
- ↑ Walker, Hugh Dyson (2012). East Asia: A New History. AuthorHouse. p. 119.
- ↑ ២៩,០ ២៩,១ Amy Chua; Jed Rubenfeld (2014). The Triple Package: How Three Unlikely Traits Explain the Rise and Fall of Cultural Groups in America. Penguin Press HC. p. 121. ល.ស.ប.អ. 978-1594205460.
- ↑ ៣០,០ ៣០,១ ៣០,២ Kang, David C. (2012). East Asia Before the West: Five Centuries of Trade and Tribute. Columbia University Press. p. 33–34. ល.ស.ប.អ. 978-0231153195.
- ↑ Goucher, Candice; Walton, Linda (2012). World History: Journeys from Past to Present. Routledge (published September 11, 2012). p. 232. ល.ស.ប.អ. 978-0415670029.
- ↑ Smolnikov, Sergey (2018). Great Power Conduct and Credibility in World Politics. ល.ស.ប.អ. 9783319718859. https://books.google.com/books?id=3LJZDwAAQBAJ&pg=PA112&dq=pax+sinica+han+dynasty#v=onepage.
- ↑ Lone, Stewart (2007). Daily Lives of Civilians in Wartime Asia: From the Taiping Rebellion to the Vietnam War. Greenwood. p. 3. ល.ស.ប.អ. 978-0313336843. https://archive.org/details/dailylivescivili00lone.
- ↑ Warren I. Cohen. East Asia at the Center : Four Thousand Years of Engagement with the World. (New York: Columbia University Press, 2000. ISBN 0231101082
- ↑ Norman, Jerry (1988). Chinese. Cambridge University Press. p. 17. ល.ស.ប.អ. 978-0521296533.
- ↑ Cohen, Warren (2000). East Asia at the Center : Four Thousand Years of Engagement with the World. Columbia University Press. p. 60. ល.ស.ប.អ. 978-0231101080. https://archive.org/details/eastasiaatcenter00cohe.
- ↑ Chua, Amy (2009). Day of Empire: How Hyperpowers Rise to Global Dominance--and Why They Fall. Anchor. p. 62. ល.ស.ប.អ. 978-1400077410.
- ↑ Leibo, Steve (2012). East and Southeast Asia 2012. Stryker Post. p. 19. ល.ស.ប.អ. 978-1610488853. https://archive.org/details/isbn_9781610488853/page/19.
- ↑ Tsai, Henry (2009-02-15). Maritime Taiwan: Historical Encounters with the East and the West. Routledge. p. 3. ល.ស.ប.អ. 978-0765623287.
- ↑ Kshetry, Gopal (2008). Foreigners in Japan: A Historical Perspective. Xlibris Corp. p. 30. ល.ស.ប.អ. 978-1425770495.
- ↑ Kshetry, Gopal (2008). Foreigners in Japan: A Historical Perspective. Xlibris Corp. p. 31. ល.ស.ប.អ. 978-1425770495.
- ↑ Lockard, Craig (1999). "Tang Civilization and the Chinese Centuries". Encarta Historical Essays: 2–3.
- ↑ Lockard, Craig (1999). "Tang Civilization and the Chinese Centuries". Encarta Historical Essays: 7.
- ↑ Lockard, Craig (1999). "Tang Civilization and the Chinese Centuries". Encarta Historical Essays: 2–3.
- ↑ Lockard, Craig (1999). "Tang Civilization and the Chinese Centuries". Encarta Historical Essays: 7.
- ↑ Fagan, Brian M. (1999). The Oxford Companion to Archaeology. Oxford University Press. p. 362. ល.ស.ប.អ. 978-0195076189.
- ↑ Lockard, Craig (1999). "Tang Civilization and the Chinese Centuries". Encarta Historical Essays: 8.
- ↑ Lockard, Craig (1999). "Tang Civilization and the Chinese Centuries". Encarta Historical Essays: 8.
- ↑ Lockard, Craig A. (2009). Societies Networks And Transitions: Volume B From 600 To 1750. Wadsworth. pp. 290–291. ល.ស.ប.អ. 978-1-4390-8540-0.
- ↑ Embree, Ainslie; Gluck, Carol (1997). Asia in Western and World History: A Guide for Teaching. M.E. Sharpe. p. 352. ល.ស.ប.អ. 9781563242656. https://archive.org/details/asiainwesternwor00ains. "Japan culture tang dynasty."
- ↑ Kshetry, Gopal (2008). Foreigners in Japan: A Historical Perspective. Xlibris Corp. p. 32. ល.ស.ប.អ. 978-1425770495.
- ↑ Brown, John (2006). China, Japan, Korea: Culture and Customs. Createspace Independent. p. 33. ល.ស.ប.អ. 978-1419648939.
- ↑ Lind, Jennifer (February 13, 2018). "Life in China's Asia: What Regional Hegemony Would Look Like". Foreign Affairs.
- ↑ Lockard, Craig (1999). "Tang Civilization and the Chinese Centuries". Encarta Historical Essays.
- ↑ Ellington, Lucien (2009). Japan (Nations in Focus). p. 21.
- ↑ Ball, Desmond (2005). The Transformation of Security in the Asia/Pacific Region. Routledge. p. 104. ល.ស.ប.អ. 978-0714646619.
- ↑ John M. Roberts (1997). A Short History of the World. Oxford University Press. p. 272. ISBN 0-19-511504-X.
- ↑ Hayes, Louis D (2009). Political Systems of East Asia: China, Korea, and Japan. Greenlight. pp. xi. ល.ស.ប.អ. 978-0765617866.
- ↑ Hayes, Louis D (2009). Political Systems of East Asia: China, Korea, and Japan. Greenlight. pp. 15. ល.ស.ប.អ. 978-0765617866.
- ↑ ៦០,០ ៦០,១ Tindall, George Brown; Shi, David E. (2009). America: A Narrative History (1st រ.រ.). W. W. Norton & Company (published November 16, 2009). p. 926. ល.ស.ប.អ. 978-0393934083.
- ↑ ៦១,០ ៦១,១ April, K.; Shockley, M. (2007). Diversity: New Realities in a Changing World. Palgrave Macmillan (published February 6, 2007). pp. 163. ល.ស.ប.អ. 978-0230001336. https://archive.org/details/diversitynewreal00apri.
- ↑ Cohen, Warren (2000). East Asia at the Center : Four Thousand Years of Engagement with the World. Columbia University Press. p. 286. ល.ស.ប.អ. 978-0231101080. https://archive.org/details/eastasiaatcenter00cohe.
- ↑ ៦៣,០ ៦៣,១ ៦៣,២ (2005, 2005-01-17). Japan's War in Colour. TWI.
- ↑ Asian History Module Learning. Rex Bookstore Inc.. 2002. p. 186. ល.ស.ប.អ. 978-9712331244.
- ↑ Goldman, Merie; Gordon, Andrew (2000). Diversity: New Realities in a Changing World. Harvard University Press (published August 15, 2000). pp. 3. ល.ស.ប.អ. 978-0674000971.
- ↑ Goldman, Merie; Gordon, Andrew (2000). Diversity: New Realities in a Changing World. Harvard University Press (published August 15, 2000). pp. 3. ល.ស.ប.អ. 978-0674000971.
- ↑ Cohen, Warren (2000). East Asia at the Center : Four Thousand Years of Engagement with the World. Columbia University Press. p. 273. ល.ស.ប.អ. 978-0231101080. https://archive.org/details/eastasiaatcenter00cohe.
- ↑ Shiping, Hua; Hu, Amelia (2014). East Asian Development Model: Twenty-first century perspectives (1st រ.រ.). Routledge (published 2014-12-09). p. 78–79. ល.ស.ប.អ. 978-0415737272.
- ↑ Lee, Yong Wook; Key, Young Son (2014). China's Rise and Regional Integration in East Asia: Hegemony or community? (1st រ.រ.). Routledge (published March 14, 2014). p. 45. ល.ស.ប.អ. 978-0313350825.
- ↑ "Sino-Japanese War (1894–95)". Encyclopædia Britannica. Retrieved 12 November 2012.
- ↑ "The Japanese Economy". Walk Japan. 2010-12-16.
- ↑ Tindall, George Brown; Shi, David E. (2009). America: A Narrative History (1st រ.រ.). W. W. Norton & Company (published November 16, 2009). p. 1147. ល.ស.ប.អ. 978-0393934083.
- ↑ Northrup, Cynthia Clark; Bentley, Jerry H.; Eckes Jr., Alfred E. (2004). Encyclopedia of World Trade: From Ancient Times to the Present. Routledge. p. 297. ល.ស.ប.អ. 978-0765680587. https://archive.org/details/encyclopediaofwo0000unse_d8h7/page/297.
- ↑ Paul, Erik (2012). Neoliberal Australia and US Imperialism in East Asia. Palgrave Macmillan. p. 114. ល.ស.ប.អ. 978-1137272775.
- ↑ ៧៥,០ ៧៥,១ ៧៥,២ ៧៥,៣ "World Economic Outlook Database, April 2018". IMF.
- ↑ Listed as "Hong Kong SAR" by IMF
- ↑ Listed as "Macao SAR" by IMF
- ↑ "Country codes". iso.org.
- ↑ ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៧១, សច ត្រូវបានគេសម្តៅថា "ចិន" ឫ "ចិនជាតិនិយម".
- ↑ "Country codes". iso.org.
- ↑ "| Human Development Reports". www.hdr.undp.org (in អង់គ្លេស). Archived from the original on 2018-09-14. Retrieved 2018-10-14.
- ↑ សេអ៊ូល ត្រូវបានអះអាងថាជារដ្ឋធានីរបស់ សបបក ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៧២។
- ↑ Taipei is the ROC's seat of government by regulation. Constitutionally, there is no official capital appointed for the ROC.
អានបន្ថែម
[កែប្រែ]តំណភ្ជាប់ក្រៅ
[កែប្រែ]
|
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: Category:East Asia |